外交部关于柬泰边境问题的严正声明
| 文件类型 | 公告 |
| 发布机构 | 柬埔寨外交与国际合作部 |
| 发布时间 | 2026-03-30 12:42 |
政务内容
外交部驳斥了关于柬埔寨“割让土地”的虚假指控,重申柬泰边境问题将依据国际法和历史地图,通过和平协商及互惠原则解决。
នៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ មីនា ២០២៦ ប្រមុខការទូតកម្ពុជស បានជម្រាបជូនបងប្អូននៅទីនោះអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។
ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិតបានយកប្រសាសន៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថា កម្ពុជា "សុខចិត្តកាត់ដី ឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម"។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ ហើយបញ្ជាក់ថា នៅគ្រប់វេទិកា ប្រមុខការទូតកម្ពុជាតែងបញ្ជាក់ថា កម្ពុជានិងថៃមានព្រំដែនអន្តរជាតិ កំណត់តាមផែនទី។ ក្នុងការវាស់វែង និងផ្ទៀង ផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែន ភាគីទាំងពីរត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះគឺជាឆន្ទៈត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំង។
កម្ពុជានៅតែប្តេជ្ញាចិត្ត ចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់ តែទន្ទឹមនេះមិនទទួលយកជាដាច់ខាតនូវការកំណត់ព្រំដែនតាមការប្រើកម្លាំង។
[**Join AMS One-minute**](https://t.me/ams1minute)