WorldBridge集团与DRSB Express签署战略合作协议










类型partnership
地点金边香格里拉酒店
发布时间2026/04/24 19:29
详情描述
2026年4月24日,WorldBridge集团与DRSB Express在金边香格里拉酒店正式签署战略合作协议。WorldBridge集团董事长谢礼德(Sear Rithy)与DRSB Express首席执行官金森巴(Kim Sambath)出席签约仪式。
此次合作旨在整合双方资源,共同优化柬埔寨物流与电商生态系统。WorldBridge集团将依托其深耕柬埔寨三十余年的物流、房地产及金融服务经验,结合现有的基础设施与区域合作伙伴网络,为合作提供支持。DRSB Express则发挥其在跨境电商与物流领域的专业能力,通过连接海外供应商与柬埔寨本地消费者,实现全国范围内的物流配送覆盖。
双方将通过此次合作,重点提升跨境贸易能力,优化供应链管理效率,并为本地企业及消费者提供更优质的服务。该协议的签署旨在利用双方的互补优势,共同推动柬埔寨物流基础设施的现代化进程,并增强柬埔寨在区域贸易中的参与度。
📋 简要摘要 ▸
WorldBridge集团与DRSB Express于2026年4月24日签署战略合作协议。双方将整合物流与电商资源,利用各自在基础设施、跨境贸易及供应链管理方面的优势,共同提升柬埔寨物流生态系统效率,并为本地企业及消费者提供更优质的跨境服务。
📋 完整原文 ▸
«អបអរសាទរពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន WorldBridge និង DRSB Express ពួតដៃគ្នាដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីព័ស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា»
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ នាសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន WorldBridge Group និង លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express បានចូលរួមចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំង ២ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីព័ស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ បង្កើតជាក្របខណ្ឌសម្រាប់ការសហការរវាងក្រុមហ៊ុនទាំងពីរដោយប្រើប្រាស់ចំណុចខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកសំដៅលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនប្រសិទ្ធភាពសម្រាប់អតិថិជន។
អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ DRSB Express ជាផ្លូវការ។ DRSB បានបង្កើតវេទិកាដ៏រឹងមាំ និងមូលដ្ឋានអតិថិជនស្មោះត្រង់ក្នុងរយៈពេលខ្លី។ យើងមើលឃើញសក្តានុពលពិតប្រាកដក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងការចូលរួមរបស់ប្រទេសកម្ពុជានៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់កម្ពុជា។»
សូមបញ្ជាក់ថា ក្រុមហ៊ុន DRSB Express នាំមកនូវជំនាញយ៉ាងស៊ីជម្រៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងព័ស្តុភារកម្មឆ្លងដែន ដោយដំណើរការរួមបញ្ចូលគ្នាយ៉ាងពេញលេញដែលភ្ជាប់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ជាមួយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការគ្របដណ្តប់ការដឹកជញ្ជូនដល់គោលដៅទូទាំងប្រទេស។
តាមរយៈបទពិសោធធុរកិច្ចជាង៣ទសវត្សរ៍នៅកម្ពុជា ក្រុមហ៊ុន WorldBridge Group បាននិងកំពុងរួមចំណែកយ៉ាងទូលំទូលាយរបស់ខ្លួនលើវិស័យព័ស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយនឹងបណ្តាញភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កើតឡើង។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់ និងអភិវឌ្ឍឱកាសដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន ការកែលម្អប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក។ កិច្ចព្រមព្រៀងនេះក៏ស្របនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេស។