柬埔寨国家社会保障基金(NSSF)家属登记指南
文件类型公告
发布机构NSSF
发布时间2026/04/04 12:22
政策详情
详细说明了NSSF会员为其配偶及子女办理家属登记所需的条件及必备证明文件,包括婚姻证明、身份证及户口本等要求。
📋 完整原文 ▸
ជម្រាបសួរ! ការចុះបញ្ជីមេគ្រួសារដែលជាសមាជិក ប.ស.ស. ត្រូវ ភ្ជាប់អត្តសញ្ញាណប័ណ្ណ និងប័ណ្ណ ប.ស.ស. ។
ឯកសារអ្នកក្នុងបន្ទុកមានដូចខាងក្រោម ៖
ប្តី/ប្រពន្ធ របស់សមាជិក ប.ស.ស. និងបុគ្គលស្វ័យនិយោជន៍មានលក្ខខណ្ឌតម្រូវ៖
- ពុំមែនជាសមាជិក ប.ស.ស. ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន
- មានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជី
- ជាប្តី/ប្រពន្ធស្របច្បាប់
- ពុំមានមុខរបរ ឬការងារដែលមានប្រាក់ចំណូល
១.ចំពោះសហព័ទ្ធ
- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
- អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរច្បាប់ដើមមានសុពលភាព
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ។
ករណីមិនមានអត្តសញ្ញាណប័ណ្ណច្បាប់ដើម ឬអត្តសញ្ញាណប័ណ្ណហួសសុពលភាពអាចភ្ជាប់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គល នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កូនក្នុងបន្ទុករបស់សមាជិក ប.ស.ស. និងបុគ្គលស្វ័យនិយោជន៍មានលក្ខខណ្ឌដូចខាងក្រោម ៖
- ពុំមែនជាសមាជិក ប.ស.ស. ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន
- មានអាយុក្រោម ១៨ឆ្នាំ
- ពុំមានមុខរបរ ឬការងារដែលមានប្រាក់ចំណូល
កូនមានពិការភាព ឬមានជំងឺរ៉ាំរៃដែលនៅក្នុងបន្ទុកផ្ទាល់របស់សមាជិកមិនត្រូវបានគិតអាយុឡើយ។
២.ចំពោះកូនក្នុងបន្ទុក
- សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
- និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ។
បញ្ជាក់ ៖ ករណីកូនក្នុងបន្ទុកមានចំនួនចាប់ពី ២ នាក់ឡើង ដែលបំពេញគ្រប់លក្ខខណ្ឌតម្រូវឲ្យចុះទាំងអស់។ ចំពោះការចុះបញ្ជីអ្នកក្នុងបន្ទុកត្រូវធ្វើរួមគ្នាទាំងសហព័ទ្ធ និងកូនក្នុងពេលតែមួយ។
ព័ត៌មានលំអិតសូមទាក់ទង ១២៨៦ សូមអរគុណ!
📌សូមជម្រាបជូនថា ប.ស.ស. មិនមានការបង់ភាគទានតាមរយៈការស្កែន QR Code ឬទំនាក់ទំនងទៅសមាជិកផ្ទាល់នោះទេ។ ចំពោះការបង់ភាគទានតាមរយៈ QR CODE ឬតាមរយៈវិធីផ្សេងៗ ដែលមានឈ្មោះបុគ្គល គឺជាករណីឆបោក សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងខាតបង់ថវិកាផ្ទាល់ខ្លួន។