YAZAKI公司计划在柬埔寨国公省扩建工厂
| 类型 | SUPPLY |
| 地点 | 国公省 |
| 发布时间 | 2026-03-31 14:15 |
详情
汽车零部件制造商YAZAKI公司计划扩建其国公省工厂,预计新增1000个就业岗位,并于2027年底投产。
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. ដែលដឹកនាំដោយលោក YOSHIMOTO ITO នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម YAZAKI Corporation. ក្នុងគោលបំណងដើម្បីជម្រាបជូនអំពីវឌ្ឍនភាពអភិវឌ្ឍរបស់ក្រុមហ៊ុននៅខេត្តកោះកុង ក្នុងការផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្ត និងគម្រោងពង្រីករោងចក្របន្ថែម ដែលគ្រោងនឹងចាប់ផ្ដើមផលិតកម្មនៅចុងនៅឆ្នាំ២០២៧ខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមអគ្គលេខាធិការបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ដែលក្រុមហ៊ុនបាននិងកំពុងបន្តវឌ្ឍនភាពជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ឯកឧត្តមបានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹងគម្រោងពង្រីកវិនិយោគបន្ថែមរបស់ក្រុមហ៊ុនដែលនឹងអាចបង្តើតការងារជូនបងប្អូនយើងប្រមាណ១០០០នាក់ បន្ថែមការងារដែលមានស្រាប់នៅខេត្តកោះកុងប្រមាណ២០០០នាក់ ដែលនេះបានសបញ្ជាក់អំពីជំនឿទុកចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមនានានៅក្នុងពិភពលោក និងក្នុងតំបន់ក្តី។
ជាការឆ្លើយតប លោក YOSHIMOTO ITO បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសជូនចំពោះឯកឧត្តមអគ្គលេខាធិការ ក៏ដូចជាសហការី ដែលតែងតែគាំទ្រក្នុងរាល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀត នាពេលនេះ៕
🌐 Follow Us
🧭 [Website (CIB](https://cib-cdc.gov.kh/en | 👨💻 [Facebook|](https://www.facebook.com/cib.cdc.cambodia/ 💳 [Telegram](https://t.me/cib_cdc_cambodia)