柬埔寨外交部举办打击网络诈骗法宣讲会
| 文件类型 | 公告 |
|---|---|
| 发布机构 | 柬埔寨外交与国际合作部 |
| 生效日期 | 2026年4月8日 |
| 适用范围 | 驻柬外交使团及国际组织 |
| 发布时间 | 2026-04-08 19:52 |
政务内容
柬埔寨外交部向驻柬外交使团介绍了新颁布的《打击网络诈骗法》,强调了政府通过法律框架严厉打击网络犯罪的决心与进展。
联系方式
未提供
📄 完整原文 ▶ 查看原文 →
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរៀបចំការធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បទបង្ហាញនេះត្រូវបានដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីតំណាងអង្គទូតចំនួន៣៣រូប និងអង្គការអន្តរជាតិចំនួន៨រូប ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ច្បាប់នេះបង្កើតជាក្របខ័ណ្ឌច្បាប់មួយជាក់លាក់ដែលមានកំណត់ពីបទល្មើសច្បាស់លាស់ និងទោសទណ្ឌធ្ងន់ធ្ងរ។ឯកឧត្តមបានគូសបញ្ជាក់ពីវឌ្ឍនភាពនៃយុទ្ធនាការទូទាំងប្រទេសរបស់កម្ពុជាប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចាប់តាំងពីខែកក្កដាឆ្នាំ២០២៥ មក។ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះនៅតែជាអាទិភាពសំខាន់សម្រាប់រាជរដ្ឋាភិបាល និងបានបង្ហាញការជឿជាក់ថា ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ បញ្ហានេះនឹងត្រូវលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជា។ On the morning of 8 April 2026, the Ministry of Foreign Affairs and International Cooperation hosted a briefing at the Ministry for members of the diplomatic corps and international organizations accredited to Cambodia on the enacted Law on Combatting Online Scams. The session was delivered by His Excellency Senior Minister CHHAY Sinarith, Head of the Secretariat of the Commission for Combating Online Scams, with 33 representatives from the diplomatic corps and 8 from international organizations in attendance. His Excellency the Senior Minister outlined that the law establishes a dedicated legal framework with clear offences and serious penalties. He highlighted the progress from Cambodia’s nationwide campaign against online scams since July 2025. He also reaffirmed that combating online scams remains a top priority for the Royal Government and expressed confidence that, with the unwavering determination of the Royal Government of Cambodia and full international cooperation, this issue will be completely eradicated from Cambodia.