超级台风“辛拉库”预警





预警类型自然灾害
严重程度高
地点受影响区域
发布时间2026/04/12 17:47
详情描述
台风“辛拉库”已升级为超级台风,预计将持续增强,是2026年全球最强热带气旋。
📋 完整原文 ▸
ស៊ីនឡាគូ ក្លាយជាព្យុះដ៏កំណាចខ្លាំងក្លាបំផុតប្រចាំឆ្នាំនេះ
ព្យុះទីហ្វុង ឬសង្ឃរា ស៊ីនឡាគូ (Sinlaku) បានបង្កើនកម្លាំងរហ័សក្លាយជាព្យុះទីហ្វុងកម្រិតដ៏ខ្លាំងក្លាបំផុត ឬ Super Typhoon ហើយ គិតត្រឹមរសៀលថ្ងៃសៅរ៍ទី ១២ មេសា។ នេះបើតាមការកំណត់របស់មជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC)។
មិនត្រឹមតែប៉ុណ្ណោះទេ ស៊ីនឡាគូ ក៏បានក្លាយជាព្យុះស៊ីក្លូនត្រូពិកដ៏កំណាចបំផុតរបស់ភពផែនដីប្រចាំឆ្នាំ ២០២៦ ផងដែរ ពោលគឺខ្លាំងក្លាជាងព្យុះស៊ីក្លូនណាៗទាំងអស់នៅអឌ្ឍគោលភាគខាងត្បូងរបស់ភពផែនដីនាដើមឆ្នាំនេះ។
ការព្យាកររបស់ JTWC បានរំពឹងថាព្យុះទីហ្វុង ស៊ីនឡាគូ នឹងបន្តបង្កើនកម្លាំងបន្ថែមទៀត ដោយសារតែលក្ខខណ្ឌអំណោយផលផ្សេងៗ រួមទាំងកម្ដៅលើផ្ទៃទឹកសមុទ្រចន្លោះពី ២៨ ទៅ ៣០ អង្សាសេ៕
អត្ថបទ: ហួន ឌីណា
[📲 Telegram](https://t.me/kptnews) | [YouTube](https://www.youtube.com/@tvkampucheathmey) | [X (Twitter](https://x.com/KPT_Daily))