柬埔寨国家社会保障基金(NSSF)受抚养人登记条件与材料

文件类型公告
发布机构NSSF
发布时间2026/04/06 14:41

政策详情

详细说明了NSSF成员为其受抚养人(子女)进行登记的年龄限制、职业要求及所需提供的身份证明文件清单。
📋 完整原文 ▸
ជម្រាបសួរ! លក្ខខណ្ឌអ្នកក្នុងបន្ទុកលក្ខខណ្ឌដូចខាងក្រោម ៖ - ពុំមែនជាសមាជិក ប.ស.ស. ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន - មានអាយុក្រោម ១៨ឆ្នាំ - ពុំមានមុខរបរ ឬការងារដែលមានប្រាក់ចំណូល កូនមានពិការភាព ឬមានជំងឺរ៉ាំរៃដែលនៅក្នុងបន្ទុកផ្ទាល់របស់សមាជិកមិនត្រូវបានគិតអាយុឡើយ។ ការចុះបញ្ជីមេគ្រួសារដែលជាសមាជិក ប.ស.ស. ត្រូវ ភ្ជាប់អត្តសញ្ញាណប័ណ្ណ និងប័ណ្ណ ប.ស.ស. ។ ឯកសារអ្នកក្នុងបន្ទុកមានដូចខាងក្រោម ៖ ១.ចំពោះកូនក្នុងបន្ទុក - សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត - និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព - សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ។ បញ្ជាក់ ៖ ករណីកូនក្នុងបន្ទុកមានចំនួនចាប់ពី ២ នាក់ឡើង ដែលបំពេញគ្រប់លក្ខខណ្ឌតម្រូវឲ្យចុះទាំងអស់។ ចំពោះការចុះបញ្ជីអ្នកក្នុងបន្ទុកត្រូវធ្វើរួមគ្នាទាំងសហព័ទ្ធ និងកូនក្នុងពេលតែមួយ។ សូមអរគុណ!