跨部门委员会会议:落实政府关于禁止电子烟及相关化学品的禁令







文件类型会议公告
发布机构教育部与司法部跨部门委员会
生效日期2025年10月21日(禁令发布日期)
适用范围全国范围,涵盖进口、分销、销售、生产及持有电子烟设备
发布时间2026/04/11 12:12
政策详情
政府跨部门会议讨论了如何严格执行禁止电子烟及相关化学品进口、销售和使用的禁令,旨在加强校园健康管理。
📋 完整原文 ▸
ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សាផែនការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ស្ដីពី "វិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការផលិត ការកាន់កាប់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់"
=====================
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សាផែនការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ស្ដីពី "វិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការផលិត ការកាន់កាប់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់" ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ "ក" អគាររដ្ឋបាលថ្មី ក្រសួងអប់រំ យុវជន និងកីឡា ជាន់ទី១ (ចៅពញ្ញាហុក) ផ្លូវ ៣៨០ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សា ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទ តំណាងដៃគូអភិវឌ្ឍ និងអង្គការពាក់ព័ន្ធផ្សេងៗទៀត។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិភាក្សា និងរៀបចំការអនុវត្តបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាលដោយផ្ដោតលើវិធានការហាមឃាត់ការនាំចូល ការចែកចាយលក់ (អនឡាញ) ការផលិត ការកាន់កាប់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ដល់ក្រសួង ស្ថាប័ន អភិបាល និងគណៈអភិបាលរាជធានី ខេត្ត។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងកិច្ចពិភាក្សា និងរៀបចំការអនុវត្តបទបញ្ជាលេខ ០២ បប ដោយផ្ដោតលើវិធានការហាមឃាត់ការនាំចូល ការចែកចាយលក់ (អនឡាញ) ការផលិត ការកាន់កាប់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។