比亚迪与柬埔寨劳工部探讨电动汽车合作
类型other
预算未披露
发布时间2026/04/02 10:45
详情描述
比亚迪代表与柬埔寨劳工部讨论电动汽车人才培养及绿色经济合作,旨在通过推广高性价比电动车应对全球油价波动并保护环境。
联系方式
联系方式无***
📋 完整原文 ▸
ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD លោក Ye Chenghui បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។ លោកបានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD ក៏ផ្តោតសំខាន់លើគាំពារបរិស្ថានឱ្យកាន់តែប្រសើរ និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា និងបានគូសបញ្ជាក់ថា វត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV ។
ភាគីទាំងពីរក៏បានប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេស តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់។
១ មេសា ២០២៦
[**Join AMS One-minute**](https://t.me/ams1minute)