马德望省布置灯光迎接新年
类型城市亮化
时间2026年4月4日
地点马德望市
发布时间2026/04/04 20:53
活动详情
马德望省政府组织电力部门在市内布置彩色灯饰,旨在美化城市环境,迎接即将到来的新年并供市民夜间游览。
📋 完整原文 ▸
រដ្ឋបាលខេត្តបាត់ដំបង រៀបចំតុបតែងដាក់ភ្លើងពណ៌ចម្រុះ ត្រៀមទទួលទេវតាឆ្នាំថ្មី
នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំតុបតែងបណ្ដុំភ្លើងពណ៌ចម្រុះ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីនេះ។
បណ្ដុំភ្លើងពណ៌អស់ទាំងនេះ រដ្ឋបាលខេត្តបាត់ដំបងបានចាត់ឱ្យមន្ត្រីជំនាញពិសេស គឺកម្លាំងអគ្គិសនីខេត្ត ចុះរៀបចំភ្លើងពណ៌ចម្រុះគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង ដើម្បីឱ្យមានសម្រស់កាន់តែស្រស់ស្អាតត្រៀមទទួលទេវតាឆ្នាំថ្មី ដែលកាន់តែខិតជិតចូលមកដល់នាពេលខាងមុខនេះ ហើយក៏ទុកឱ្យប្រជាពលរដ្ឋដើរទស្សនាកម្សាន្តក្នុងពេលរាត្រីផងដែរ៕
ដោយ ៖ សោ និយមរ័ត្ន
[📲 Telegram](https://t.me/kptnews) | [YouTube](https://www.youtube.com/@tvkampucheathmey) | [X (Twitter](https://x.com/KPT_Daily))