在日柬埔寨侨胞及留学生举办宋干节庆祝活动










发布时间2026/04/15 16:06
📋 完整原文 ▸
ពលករ និងសហគមន៍ខ្មែរនៅប្រទេសជប៉ុនរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយចំនួន១៣ទីតាំងដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ
ពលករ សហគមន៍ខ្មែរ និងនិស្សិតខ្មែរនៅប្រទេសជប៉ុនយ៉ាងច្រើនកុះករ បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន១៣ទីតាំងដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងយ៉ាងអធិកអធមដូច្នេះ មានការចូលរួមសហការរវាងបងប្អូនពលករ និងសហគមន៍ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA)លើ១៣ទីតាំងក្នុងនោះរួមមានខេត្តអ៊ិបារ៉ាគិ ខេត្តហ្វូគូអូកា និងសួនUenoទីក្រុងតូក្យូជាដើម។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបងប្អូនពលករ សហគមន៍ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន និងក្រុមការងាររួមគ្នាប្រារព្ធនាពេលនេះ ជាវេទិកាសំខាន់ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរដ៏សម្បូរបែប និងផូរផង់នៅលើឆាកអន្តរជាតិបើទោះបីជាស្ថិតនៅឯនាយសមុទ្រក៏ដោយ។
#Cambodia
#SolidaritySeason
#ministryoftourismcambodia
#huothak