柬埔寨发展理事会会见韩国仁川商会代表团
| 类型 | PARTNERSHIP |
|---|---|
| 地点 | 柬埔寨 |
| 发布时间 | 2026-03-30 18:45 |
详情
柬埔寨发展理事会向韩国仁川商会推介投资环境,重点鼓励在农业、农产品加工及建立柬韩经济特区方面的投资。
联系方式
📄 完整原文 ▶ 查看原文 →
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដែលដឹកនាំដោយលោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ក្នុងគោលបំណងបង្ហាញបន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមអគ្គលេខាធិការបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៅកម្ពុជា។ ឯកឧត្តមបានសម្តែងការពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយវិនិយោគដែលមានភាពអនុគ្រោះខ្ពស់, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, និងការពង្រឹងសុវត្ថិភាពសាធារណៈ។ ដោយឡែកពាក់ព័ន្ធនឹងការគាំទ្រដល់វិនិយោគិន ឯកឧត្តមបានលើកឡើងពីប្រសិទ្ធភាពនៃយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េ ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវភាពជោគជ័យ និងទំនុកចិត្តរបស់វិនិយោគិនក្នុងធុរកិច្ចនៅកម្ពុជា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យ ICCI ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វផ្សាយទៅកាន់បណ្តាសហគ្រាសដែលមានសក្តានុពលឱ្យមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ព្រោះស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន ការធានាបាននូវស្ថិរភាពស្បៀង គឺជាកត្តាចាំបាច់បំផុត ហើយដែលវិស័យនេះជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅកម្ពុជា។ មួយវិញទៀត វិនិយោគិនកូរ៉េ អាចពិចារណាវិនិយោគក្នុងការកែច្នៃកសិផលកម្ពុជា ធ្វើជាម្ហូបអាហារបែបកូរ៉េ និងវត្ថុអនុស្សាវរីយ៍បែបកូរ៉េ ដែលការណ៍នេះក៏នឹងជួយទាក់ទាញទេសចរកូរ៉េមកកម្ពុជាផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបានបន្តលើកទឹកចិត្តដល់វិនិយោគិនកូរ៉េ ពិចារណាបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-កូរ៉េ សម្រាប់ទាក់ទាញកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ។ ជាការឆ្លើយតប លោក Joo Bong Park បានសម្តែងការចាប់អារម្មណ៍ខ្ពស់ចំពោះកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ពីបំណងក្នុងការជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាពវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល។ លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ នឹងជួយបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងព័ត៌មានមិនច្បាស់លាស់នានាដែលបានកើតឡើងកន្លងមក។ លើសពីនេះ លោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីភាពរីកចម្រើន និងកិច្ចសម្របសម្រួលដ៏ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ទន្ទឹមនេះ សមាជិកគណៈប្រតិភូក៏បានលើកឡើងពីការកត់សម្គាល់ឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងការរក្សាបាននូវស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពជូនដល់វិនិយោគិន។ "Invest in Cambodia", Find us on: - Website: cdc.gov.kh | cib-cdc.gov.kh - Online Investment Project Registration: ipm.cdc.gov.kh - Email: [email protected] | [email protected] - Helpline: +855 99 799 579 | +855 98 799 579 🌐 Follow Us 🧭 [Website (CIB](https://cib-cdc.gov.kh/en | 👨💻 [Facebook|](https://www.facebook.com/cib.cdc.cambodia/ 💳 [Telegram](https://t.me/cib_cdc_cambodia)