柬埔寨刑法关于妨碍公务罪的规定

文件类型法规
发布机构柬埔寨司法部门
发布时间2026/04/05 00:34

政策详情

本文引用柬埔寨刑法第503条及504条,明确了妨碍公务罪的定义及处罚标准。根据情节严重程度,违法者将面临不同期限的监禁及罚款,特别是涉及多人作案或持械抗法时刑罚将加重。
📋 完整原文 ▸
ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ ដោយហិង្សានឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ។ បទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៣ខែ និងពិន័យជាប្រាក់ពី ១សែន រៀល ទៅ ៥សែន រៀល។ ប៉ុន្តែ ការប្រឆាំងនឹងអ្នករាជការសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១មួយលាន រៀល ទៅ ២លាន រៀល នៅក្នុងករណីដូចតទៅ : ១-ប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត។ ២-ចារីមានអាវុធ។ ក្រមព្រហ្មទណ្ឌ៖ មាត្រា ៥០៣. - បទប្រឆាំងនឹងអ្នករាជការសាធារណៈ ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជា របស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ ។ បទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី (មួយ) ខែ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល ។ មាត្រា ៥០៤. - ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ ការប្រឆាំងនឹងអ្នករាជការសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំ មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល នៅក្នុងករណីដូចតទៅ : ១-ការប្រឆាំងនឹងអ្នករាជការសាធារណៈ បានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត ។ ២-ចារីមានអាវុធ ។ ឯកសារមន្ត្រីសាធារណៈ | [JOIN US](https://t.me/oa_channel) 📱