柬埔寨司法部招聘45名法律专业官员

文件类型公告
发布机构公共职能部与司法部
发布时间2026/04/06 13:11

政策详情

柬埔寨政府计划招聘45名法律官员,分配至民事、刑事及国际关系部门。申请者需具备相关法律或国际关系学位,考试内容涵盖专业知识、英语及通识教育。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្នែកច្បាប់ចំនួន ៤៥កន្លែង ក្នុងនោះ ៖ ១.ផ្នែកឯកទេសដែលជ្រើសរើសរួមមាន ៖ -ផ្នែករដ្ឋប្បវេណីចំនួន ១១កន្លែង -ផ្នែកព្រហ្មទណ្ឌចំនួន ១៦កន្លែងន -ផ្នែកទំនាក់ទំនងអន្តរជាតិចំនួន ១៨កន្លែង ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន១០ នៃក្រសួងយុត្តិធម៌។ ២. លក្ខខណ្ឌសញ្ញាបត្រ -នីតិសាស្ត្រ -ទំនាក់ទំនងអន្តរជាតិ ៣. អំពីវិញ្ញាសាប្រឡង -វិញ្ញាសាជំនាញ (វិញ្ញាសាសរសេរលើផ្នែកទាំង៣) -វិញ្ញាសាពហុចម្លើយ (ភាសាអង់គ្លេស និងចំណេះដឹងទូទៅ) វិញ្ញាសាចំណេះដឹងទូទៅផ្ដោតលើ ៖ (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង (២)ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធវិស័យយុត្តិធម៌។