柬埔寨与老挝投资促进机构举行工作会谈
| 类型 | PARTNERSHIP |
|---|---|
| 地点 | 柬埔寨发展理事会 |
| 发布时间 | 2026-04-02 12:55 |
详情
柬埔寨投资委员会与老挝投资促进与管理委员会(IPO)交流投资注册程序及投资维护机制,旨在加强两国投资合作。
联系方式
📄 完整原文 ▶ 查看原文 →
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យគណៈកម្មាធិការគ្រប់គ្រង និងជំរុញវិនិយោគទ្បាវ (Investment Promotion and Management Committee Office -IPO of Lao PDR) ៚៚៚ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយឯកឧត្តម Vanthana Nolintha អគ្គនាយក IPO។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និង បានថ្លែងអំណរគុណដល់ឯកឧត្តម Vanthana Nolintha ដែលបានដឹកនាំគណៈប្រតិភូមកសិក្សាស្វែងយល់ដោយផ្ទាល់ពីតួនាទីភារកិច្ចរបស់ ក.អ.ក. ពិសេស តួនាទីភារកិច្ចរបស់ គ.វ.ក. ក្នុងការជំរុញទាក់ទាញ និងថែទាំវិនិយោគ។ មានមតិក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូដោយសង្ខេបពីសាវតា និងរចនាសម្ព័ន្ធរបស់ ក.អ.ក. និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ បន្ថែមពីនេះ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរង គ.វ.ក. ក៏បានធ្វើបទបង្ហាញស្តីពីច្បាប់ស្តីពីវិនិយោគ, របបនៃការលើកទឹកចិត្តវិនិយោគ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ ហើយឯកឧត្តម សួន សុផល អគ្គលេខាធិការរង គ.វ.ក. ក៏បានធ្វើបទបង្ហាញស្តីពីដំណើរការនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជននៃបណ្តាប្រទេសមួយចំនួន ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកិច្ចការនេះជាផ្នែកដ៏សំខាន់មួយក្នុងការថែទាំ វិនិយោគ។ ឯកឧត្តម Vanthana Nolintha បានថ្លែងអំណរគុណជូនដល់ឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាទទួលស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូយ៉ាងលម្អិតពីវិសាលភាពការងាររបស់ គ.វ.ក. ពិសេស ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ និងយន្តការថែទាំវិនិយោគ ដែលបានផ្តល់នូវធាតុចូលល្អៗក្នុងការលើកកម្ពស់ការអនុវត្តការងារប្រចាំថ្ងៃរបស់ IPO ដែលស្ថាប័ននេះទើបតែត្រូវបានបង្កើតឡើងដើម្បីជំរុញទាក់ទាញវិនិយោគឯកជន បន្ទាប់ពីមានការកែសម្រួលរចនាសម្ព័ន្ធក្រសួង ស្ថាប័នឡាវ។ ឯកឧត្តម Vanthana Nolintha បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងឧត្តមានុវត្តន៍របស់ គ.វ.ក. ដែលបានចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាចុងបញ្ចប់ ឯកឧត្តម Vanthana Nolintha បានអញ្ជើញឯកឧត្តម ជា វុទ្ធី និងសហការី ទៅទស្សនកិច្ចនៅប្រទេសឡាវដើម្បីផ្លាស់ប្តូរព័ត៌មានថ្មីៗ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង គ.វ.ក. និង IPO ក៏ដូចជាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ 🌐 Follow Us 🧭 [Website (CIB](https://cib-cdc.gov.kh/en | 👨💻 [Facebook|](https://www.facebook.com/cib.cdc.cambodia/ 💳 [Telegram](https://t.me/cib_cdc_cambodia)