财经部发布公共投资项目数字生态系统架构框架
分类经济/政策
事件时间未提及
地点柬埔寨
来源柬埔寨财经部
发布时间2026/01/08 08:08
详情描述
柬埔寨财经部宣布实施公共投资项目数字生态系统架构框架,旨在为数字生态系统的发展提供战略指导和蓝图。
📋 完整原文 ▸
[English Below]
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ដើម្បីតម្រង់ទិសជាយុទ្ធសាស្រ្ត និងផ្តល់នូវប្លង់និម្មាបនកម្ម សម្រាប់ជាមគ្គុទេសក៍ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ។
ក្របខ័ណ្ឌនិម្មាបនកម្មនេះ, រៀបចំឡើងស្របតាមការតម្រង់ទិសពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ និង យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ គឺដើម្បីពង្រឹងការធ្វើសមាហរណកម្មទិន្នន័យនៃគម្រោងវិនិយោគសាធារណៈរបស់ជាតិជារួម សំដៅផ្ដល់មូលដ្ឋានគ្រឹះគ្រប់គ្រាន់សម្រាប់ការវិភាគនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រដោយផ្អែកលើទិន្នន័យ ធានាបាននូវការវិនិយោគចំទិសដៅជាអាទិភាព និងបែងចែកធនធានសាធារណៈប្រកបដោយប្រសិទ្ធភាពនិងចីរភាព ក្នុងការអភិវឌ្ឍជាតិបម្រើផលប្រយោជន៍ជូនប្រជាជនកម្ពុជាចំគោលដៅ។
សូមទាញយកឯកសារនៅទីនេះ៖👇
[**ក្**](https://gdde.mef.gov.kh/private/cec92f2eac76a7)[របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ](https://mef.gov.kh/documents/digital-ecosystem-architecture-framework-for-investment-project-management/)
————————————————
The Ministry of Economy and Finance has officially announced the implementation of the **Digital Ecosystem Architecture Framework for Public Investment Project Management**, providing strategic direction and a clear blueprint for developing an integrated digital ecosystem to manage public investment projects in Cambodia.
The Framework is developed in line with the Digital Economy and Society Policy Framework 2021–2035, the Pentagonal Strategy Phase 1 of the 7th Mandate Royal Government of Cambodia, and the Public Investment Management System Reform Strategy under the Public Financial Management Reform Program.
By building a national digital ecosystem for public investment project management, the Framework aims to strengthen data integration across public investment projects nationwide, support data-driven analysis and strategic decision-making, and ensure that public investment is well-targeted, efficient, transparent, and sustainable—ultimately contributing to national development and the well-being of the Cambodian people.
Download document here: 👇
[PIM_Digital_Ecosystem_Architecture_Framework_KH](https://mef.gov.kh/documents/digital-ecosystem-architecture-framework-for-investment-project-management/)
===============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 [Website](https://gdde.mef.gov.kh/)
👤 [Facebook](https://www.facebook.com/kh.mef.gdde)
✈️ [Telegram](https://t.me/mef_gdde)
💬 [LinkedIn](https://www.linkedin.com/company/gddemefcambodia)