柬埔寨国家社会保障基金(NSSF)生育津贴申领指南

文件类型政策公告
发布机构柬埔寨国家社会保障基金(NSSF)
发布时间2026/04/05 11:24

政策详情

详细说明了申领生育津贴所需的材料清单及资格条件,包括缴费满9个月等要求,并推荐使用NSSF官方APP进行线上申请。
📋 完整原文 ▸
ដើម្បីទាមទារប្រាក់បំណាច់មាតុភាពសមាជិកត្រូវមានឯកសារដូចជា ៖ ១.ទម្រង់លិខិត " តាវកាលិកផ្នែកថែទាំសុខភាព " ២.លិខិតអនុញ្ញាតចេញពីមន្ទីរពេទ្យច្បាប់ដើម ៣. សេចក្តីចម្លងសំបុត្រកំណើតកូន និងប័ណ្ណសុខភាពកុមារ ( ប័ណ្ណលឿង ) ៤. ប័ណ្ណសមាជិក ប.ស.ស. / អត្តសញ្ញាណប័ណ្ណ និងកាតគណនីអេស៊ីលីដារបស់សាមីខ្លួន (ថតចម្លង+ស្នាមមេដៃ និងភ្ជាប់មកជាមួយច្បាប់ដើម) ៥.លិខិតពិនិត្យសុខភាពក្រោយសម្រាលនៅពេទ្យដៃគូ ប.ស.ស.ទុកពេលឲ្យ៤៥ថ្ងៃបន្ទាប់ពីសម្រាលរួច ( ករណីសម្រាលនៅពេទ្យមិនមែនដៃគូ ប.ស.ស. ) លក្ខខ័ណ្ឌដើម្បីទាមទារប្រាក់បំណាច់មាតុភាពបានសមាជិកត្រូវមានការបង់ភាគទានបាន៩ខែអំឡុង១២ខែចុងក្រោយគិតត្រឹមខែសម្រាល ។ បញ្ជាក់៖ ការដាក់ឯកសារស្នើសុំ អាចធ្វើបានតាមរយៈ NSSF Member App ឬដាក់ដោយផ្ទាល់នៅស្នាក់ការ ប.ស.ស. ដែរនៅជិត https://youtu.be/7XKan3fUrKs 👉 សូមចុចលើតំណភ្ជាប់ដើម្បីទាញយកកម្មវិធី ទូរសព្ទដៃសម្រាប់ IOS: https://apple.co/3GkEBLt Android: https://bit.ly/3jtabNd សូមអរគុណ! [YouTube] | កាន់តែស្រួល! ចង់ស្នើសុំតាវកាលិកពី ប.ស.ស. មិនចាំបាច់មកដល់ ប.ស.ស. ទៀតទេ ប្រើតែកម្មវិធីមួយនេះ.... | កាន់តែស្រួល! ចង់ស្នើសុំតាវកាលិកពី ប.ស.ស. មិនចាំបាច់មកដល់ ប.ស.ស. ទៀតទេ ប្រើតែកម្មវិធីទូរស័ព្ទដៃ ប.ស.ស. ក៏អាចស្នើសុំបានដែរ #MLVT #HENGSour #បសស #NssfCambodia | https://youtu.be/7XKan3fUrKs