内政部下令严惩酒驾,违规者将直接逮捕

文件类型政策指令
发布机构内政部
生效日期2026年4月10日
适用范围全国交通执法
发布时间2026/04/10 10:35
政策详情
内政部长苏速卡下令,交警在发现酒驾或酒驾引发事故时,无需劝导,应直接采取逮捕措施并移交处理。
📋 完整原文 ▸
រដ្ឋមន្រ្តីមហាផ្ទៃ បានចេញបញ្ជាទៅមន្រ្តីនគរបាលចរាចរណ៍ថា ក្នុងករណីឃើញថាអ្នកបើកបរស្រវឹង ទោះតាមការវាស់ជាតិអាល់កុល ការសន្និដ្ឋានលើអាការៈ និងជាពិសេសពេលបង្កគ្រោះថ្នាក់លើដងផ្លូវតែម្ដង មន្រ្តីនគរបាលចរាចរណ៍ ត្រូវសម្រេចចិត្តជាអាទិភាពភ្លាមៗ វាយខ្នោះជននោះ ហើយបញ្ជូនទៅអង្គភាពជំនាញ ដោយពុំចាំបាច់ពន្យល់ណែនាំច្រើនដូចមុនទៀតទេ។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបញ្ជាបែបនេះ នៅក្នុងកិច្ចប្រជុំពង្រឹងគុណភាពនៃការដោះស្រាយបញ្ហាចរាចរណ៍ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានលោក រ៉េន រតនៈ អ្នកនាំពាក្យរបស់លោកបញ្ចេញឱ្យដឹងជាសាធារណៈនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ។
បើតាមលោក រ៉េន រតនៈ ដដែល លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានផ្ដល់គោលការណ៍ច្បាស់លើករណីនេះ ដោយថែមទាំងអះអាងទៀតថា មន្រ្តីនគរបាលចរាចរណ៍ត្រូវអនុវត្តគោលការណ៍នេះឱ្យបានទៅជាទម្លាប់ និងកុំមានការបារម្ភអ្វីទាំងអស់៕