ពីកូនកសិករ ក្លាយជា«ស្រ្តីខ្មែរដំបូងគេ»ជាអ្នកជំនាញជួសជុល និងថែទាំយន្តហោះ
…..
មានវ័យ ២៥ឆ្នាំ កញ្ញា ម៉ាត់ ម៉ៃយ៉ំ បច្ចុប្បន្នជាអ្នកជំនាញជួសជុល និងថែទាំយន្តហោះ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយក្នុងប្រទេសកម្ពុជា។ កើតចេញពីគ្រួសារកសិករក្នុងខេត្តកំពង់ឆ្នាំង ម៉ៃយ៉ំ បានប្រឹងប្រែងរៀនសូត្រតាំងក្មេងរហូតទទួលបានជោគជ័យជាប់ជាសិស្សនិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០១៩។
មិនបញ្ឈប់ត្រឹមនេះទេ ម៉ៃយ៉ំ បានបន្តដើរតាមក្តីស្រមៃរបស់ខ្លួនតាំងពីក្មេង ដែលមានបំណងចង់បម្រើការក្នុងវិស័យអាកាសចរណ៍។ ក្នុងឆ្នាំ២០២១ ម៉ៃយ៉ំ បានសម្រេចចិត្តចូលរៀនជំនាញវិស្វករជួសជុល និងថែទាំយន្តហោះ នៅសាលាបណ្តុះបណ្តាលមួយកន្លែងនៅភ្នំពេញ។