柬埔寨商业部与中国南京大学及科技公司探讨数字文化合作










类型partnership
地点金边
发布时间2026/04/11 21:45
详情描述
柬埔寨商业部与南京大学及上海林书文化科技公司举行会谈,旨在探讨吴哥文化遗产的数字化保护、知识产权及人工智能技术应用合作。
联系方式
Telegramt.me/***
网站https://www.moc.gov.kh/
📋 完整原文 ▸
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យណានជីង (Nanjing University) និងក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd ដែលដឹកនាំដោយលោក លូ អានដុង (LU Andong) ប្រធានគណៈប្រតិភូ និងសហការី ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញានិងការប្រមូលទិន្នន័យបេតិកភណ្ឌវប្បធម៌អរិយធម៌ក្នុងការអភិរក្សឌីជីថលអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តំណាងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងវិស័យអភិរក្សឌីជីថល និងការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយកេរ្តិ៍ដំណែលវប្បធម៌ ដែលការចូលរួមក្នុងវិស័យនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការការពារទ្រព្យសម្បត្តិបញ្ញាក្នុងសម័យឌីជីថលបច្ចុប្បន្ន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា តែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមរបស់វិស័យឯកជនជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខនេះ ដែលអាចនាំមកនូវចំណេះដឹងថ្មីៗ ការផ្ទេរបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការពារតម្លៃវប្បធម៌ជាតិ។ ការចូលរួមរបស់ក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd. ក្នុងការសហការជាមួយភាគីកម្ពុជា គឺអាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់បេតិកភណ្ឌវប្បធម៌និងអរិយធម៌ ជាពិសេសការធានាបាននូវសុវត្ថិភាពទិន្នន័យ និងការគោរពតាមបទប្បញ្ញត្តិច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការលើកទឹកចិត្តឱ្យមានការពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធលើការងារបច្ចេកទេស និងផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធានាឱ្យបានថា កិច្ចសហប្រតិបត្តិការនេះអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានចីរភាព៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))