诺哥宋干节公益捐赠与支持活动

诺哥宋干节公益捐赠与支持活动
类型公益活动
时间2026年4月
地点金边(塔仔山、乌那隆寺、文化村)
票价免费
组织柬埔寨青年联合会 (UYFC)
发布时间2026/04/12 18:13

活动详情

柬埔寨青年联合会通过诺哥宋干节开展系列公益活动,旨在支持前线武装力量及难民。活动包括:向5省12个难民营提供新年庆祝支持、发起“万条水布”捐赠活动、制作传统糕点慰问前线、义卖周边产品筹集善款等。民众可前往塔仔山、乌那隆寺及文化村的咨询台进行捐赠。此举不仅弘扬文化,更体现了全国团结一致支持国家防卫力量的精神。

联系方式

Telegramt.me/***
📋 完整原文 ▸
«ស្មារតីនៅជាមួយ ជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា 🇰🇭» សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈព្រឹត្តិការណ៍នគរសង្រ្កាន្ត បានចូលរួមចំណែកក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុក ក្នុងស្មារតីបន្តថែរក្សា ការពារឱ្យបានគង់វង្ស។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងរងការយាយីពីប្រទេសជិតខាង ក្រុមគ្រួសារ ស.ស.យ.ក. បានបន្តរួបរួមគ្នាជាធ្លង់មួយ បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងកម្លាំងជួរមុខ តាមរយៈសកម្មភាព និងយុទ្ធនាការនានា។ ជាពិសេស ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងបានបន្តបង្ហាញការគាំទ្រក្រោមរូបភាពជាច្រើន ដូចជា៖ ១- ការរៀបចំពិធីជួបជុំអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅតាមបណ្តាជំរំជនភៀសសឹក ចំនួន ១២ទីតាំង ក្នុង ៥ខេត្ត ២- យុទ្ធនាការ “១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ” ៣- ការរៀបចំ និងវេចខ្ចប់នំខ្ញី និងអំបុក បង្កប់នូវក្ដីស្រឡាញ់ និងការដឹងគុណដល់វីរកងកម្លាំងជួរមុខ ៤- ការបរិច្ចាគប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់នឹងជូនទៅបងប្អូនភៀសសឹក ៥- ការបរិច្ចាគប្រាក់ចំណេញពីការលក់បន្តោងសោររូបកងកម្លាំង ៦- បន្ថែមពីនេះការរៀបចំការរចនាខ្លោងទ្វារ អាវក្រុមការងារនិងយុវជនស្ម័គ្រចិត្ត និង Poster ដើម្បីគាំទ្រដល់វីរៈកងកម្លាំងជួរមុខ និងជនភៀសសឹក ៧- ការសហការជាមួយវិស័យឯកជនក្នុងការចូលរួមបរិច្ចាគដល់បងប្អូនជនភៀសសឹក។ ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋជនរួមជាតិពីគ្រប់ទិសទី យើងនឹងរៀបចំទីតាំងបរិច្ចាគ ដែលលោកយាយលោកតាពុកម៉ែ អុំពូមីងបងប្អូនអាចបន្តនាំយកថវិកា សម្ភារៈនានាបញ្ជូនទៅជួរមុខជាបន្តបន្ទាប់។ ទីតាំងសម្រាប់បរិច្ចាគ ចំនួន ៣ទីតាំង រួមមាន៖ 📍 ស្តង់ព័ត៌មាន នៅក្នុងបរិវេណរូបសំណាក់លោកយាយពេញ 📍 ស្តង់ព័ត៌មាន នៅបរិវេណមុខវត្តឧណ្ណាឡោម និង 📍 ក្នុងភូមិវប្បធម៌ ចូលរួមព្រឹត្តការណ៍នគរសង្រ្កាន្ត៖ បានទាំងថែរក្សាមរតកវប្បធម៌ដូនតា បានទាំងបង្ហាញការគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ #នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #Nokorsankranta #NS26 #KhmerNewYear #សសយក #កម្ពុជា #UYFC #cambodia **ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ ****📱**** **[**facebook**](https://www.facebook.com/nokorsankranta?)** ****📱**** **[**instagram**](https://www.instagram.com/nokorsankranta?igsh=aTU2aHpkajcwdjZs&utm_source=qr)** ****📱**** **[**youtube**](https://www.youtube.com/channel/UClWF9y6Avyp3uUQ0YPRzAGg)** ****📱**** **[**tiktok**](https://www.tiktok.com/@nokorsankranta)** ****📱**[**Telegram**](https://t.me/uyfc_news)