第三届柬埔寨产品展览会






类型展览
时间2026年4月9日
地点金边钻石岛会展中心
票价免费
组织柬埔寨卫生部及相关政府机构
发布时间2026/04/12 10:33
活动详情
本次展览以“共同生产,共同使用国货”为主题,旨在提升柬埔寨本土产品的生产能力与市场影响力。现场汇集了来自全国各地的300多家本土企业进行展示与交流。
联系方式
Telegramt.me/***
网站https://moh.gov.kh/kh/home
📋 完整原文 ▸
ពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី៣ ក្រោមប្រធានបទ"
៖ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»
——
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីបើក ការតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី៣ ក្រោមប្រធានបទ៖ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ក្រោមអធិបតីភាព ឯកឧត្តម វង្ស៉ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍នេះ មានគោលបំណងលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក និងការគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំរាជធានី ខេត្ត អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័នសមាគមសហគ្រាសធុនតូច និងមធ្យម(FASMEC)។ ព្រមទាំងការចូលរួមការតាំងបង្ហាញពី សហគ្រាសក្នុងស្រុកជាង ៣០០ ផងដែរ មកពីទូទាំងរាជធានី ខេត្ត។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)