柬埔寨商业部部长会见商会代表团
文件类型公告
发布机构柬埔寨商业部
发布时间2026/04/06 12:57
政策详情
柬埔寨商业部部长占尼莫会见商会代表团,双方就商会工作进展及未来经济合作方向进行了交流。部长对商会在推动国家经济增长与社会发展中的积极作用给予了高度评价。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលជួបសម្តែងការគួរសម និងគោរពជូនពរលោកជំទាវរដ្ឋមន្រ្តីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសម និងគោរពជូនពរលោកជំទាវរដ្ឋមន្រ្តីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍និងថ្លែងអំណរគុណចំពោះ គណៈប្រតិភូសភាពាណិជ្ជកម្មដែលបានឆ្លៀតឱកាសដ៏មមាញឹកចូលជួបសម្តែងការគួរសម និងរាយការណ៍ជូន អំពីវឌ្ឍភាពការងារសម្រេចបាន និងទិសដៅការងារបន្ត។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់លើលទ្ធផលការងារនិងតួនាទីរបស់សភាពាណិជ្ជកម្មក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលបានរួមចំែណកយ៉ាងសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស នឹងបន្តគាំទ្រសភាពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវទិសដៅការងារ និងសមិទ្ធផលបន្ថែមទៀត។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))