柬埔寨气象预报:4月1日至3日受东北季风影响
| 子分类 | 汇率行情 |
| 发布时间 | 2026-04-01 10:36 |
详情描述
水源气象部预报,4月1日至3日全国将受东北季风影响,伴有高温、雷雨及大风,沿海地区有海浪。
កម្ពុជា ទទួលឥទ្ធិពលខ្យល់មូសុងឦសាន៖ ក្តៅផង ភ្លៀងផង ចាប់ពីថ្ងៃទី១–៣ មេសា ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម៖
- តំបន់វាលទំនាប
សីតុណ្ហភាពអប្បបរមា ២៥–២៧°C និងអតិបរមា ៣៥–៣៧°C។ អាចមានភ្លៀងធ្លាក់រាយប៉ាយខ្លះៗ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
- តំបន់ខ្ពង់រាប និងភ្នំ
សីតុណ្ហភាពអប្បបរមា ២៤–២៦°C និងអតិបរមា ៣៤–៣៦°C។ អាចមានភ្លៀងធ្លាក់មធ្យមទៅច្រើន ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
- តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា ២៦–២៨°C និងអតិបរមា ៣៣–៣៥°C។ អាចមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង រលកសមុទ្រអាចមានកម្ពស់ពី ០.៥ ទៅ ១.០ ម៉ែត្រ។
ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងកក់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់បាន។
——
Page [Troryorng News](https://www.facebook.com/share/p/1ZfrcPhPoZ/
Page [Troryorng TV](https://www.facebook.com/share/14DPeavcn1c/?mibextid=wwXIfr
Page [Troryorng សង្គម-កម្សាន្ត](https://www.facebook.com/share/1GLoG894TC/?mibextid=wwXIfr
Page [Troryorng Spots](https://www.facebook.com/share/19g1hx7oGe/?mibextid=wwXIfr
www.troryorng.com