公务员普查工作进展与后续规划会议

文件类型公告
发布机构公务员事务部
生效日期2024年
适用范围各部委及政府机构
发布时间2026/04/10 15:31
政策详情
公务员普查委员会已完成对公务员事务部及工业科技部的普查工作,目前正通过会议总结经验并优化后续普查流程。会议由代理部长主持,旨在提升数据采集效率与准确性,并协调各部门间的协作机制。
联系方式
网站https://www.facebook.com/share/p/1ZgbnaWGEY/
📋 完整原文 ▸
[[ការងារជំរឿនមន្រ្តី] គណៈកម្មការធ្វើជំរឿនមន្រ្តីនៅតាមក្រសួង ស្ថាប័ន តាមដាន វាយតម្លៃការងារ និងរៀបចំផែនការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែងបន្តបន្ទាប់](https://www.facebook.com/share/p/1ZgbnaWGEY/)
មកទល់ពេលនេះ ការចុះធ្វើជំរឿនមន្រ្តីនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ គណៈកម្មការធ្វើជំរឿនមន្រ្តីបានអនុវត្តនិងសម្រេចនៅគោលដៅចំនួន២ គឺ (១)ក្រសួងមុខងារសាធារណៈ និង (២)ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ដើម្បីបង្កើនគុណភាពប្រសិទ្ធភាពនៃការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែងឱ្យកាន់តែល្អប្រសើរ ឆាប់រហ័ស និងទទួលបានទិន្នន័យពិតប្រាកដ គណៈកម្មការធ្វើជំរឿនមន្រ្តីបានជួបប្រជុំគ្នាដើម្បីពិនិត្យពិភាក្សាលើលទ្ធផលនៃដំណើរការអនុវត្តដែលសម្រេចបានកន្លងមក និងបញ្ហាប្រឈមមួយចំនួនដែលក្រុមការងារបានជួបប្រទះ ព្រមទាំងដំណោះស្រាយនានាផងដែរ។ ជាការគិតគូរបន្ត គណៈកម្មការបានពិភាក្សាលើការរៀបចំផែនការអនុវត្តបន្តដោយផ្តោតសំខាន់លើ ការកែសម្រួលបែបបទនីតិវិធីការងារ ការកំណត់រៀបចំពេលវេលាជាក់លាក់ ក៏ដូចជាការផ្សារភ្ជាប់រវាងក្រុមការងារឱ្យស្ថិតក្នុងជវភាពតួអង្គតែមួយ នៅក្នុងដំណើរការចុះធ្វើជំរឿននៅតាមក្រសួង ស្ថាប័ននីមួយៗ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារចុះធ្វើជំរឿនមន្រ្តី សរុបចំនួន ៦០នាក់។