第三届柬埔寨产品展览会

发布时间2026/04/10 08:37
📋 完整原文 ▸
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»
====================
រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក «ការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣» ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC) នៅកោះពេជ្រ។
ផលិតផលទាំងអស់ដែលត្រូវដាក់បង្ហាញ សុទ្ធសឹងមានគុណភាព សុវត្ថិភាព និងការទទួលស្គាល់ពី ស្ថាប័នជំនាញច្បាស់លាស់។ មិនត្រឹមប៉ុណ្ណឹងទេ ពិព័រណ៍នេះក៏មានវេទិកាផ្គូរផ្គង់ ពាណិជ្ជកម្ម រវាងអ្នក ផលិត និងអ្នកចែកចាយផងដែរ។ លោក តែ តាំងប៉ បន្ថែមដូច្នេះថា៖«ឥឡូវនេះ ផលិតផលខ្មែរកំពុងស្ទុះឡើង ដែលយើងនឹកស្មានអត់ដល់។ ដូច្នេះបានជាខ្ញុំប្រឹងប្រែងរៀបចំពិព័រណ៍ឱ្យបានមុនចូលឆ្នាំ ដើម្បីធ្វើយ៉ាងណា ឱ្យពលរដ្ឋយើងអាចទិញសម្ភារៈ ដែលជាផលិតផលខ្មែរទៅស្រុកកំណើត»។
ចលនាគាំទ្រ និងពហិកាផលិតផលថៃ បានជួយវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានសន្ទុះឡើងវិញ។ បច្ចុប្បន្ន «ផលិតផលក្នុងស្រុក» បានចាក់បញ្ចូលទីផ្សាររហូតដល់ ៣០ ភាគរយ នៃបរិមាណផលិតផលសរុបដែលកំពុងចរាចរ នេះបើតាម លោក តែ តាំងប៉៕