关于防范冒充社保机构(NSSF)诈骗的紧急提醒
预警类型诈骗
严重程度高
地点柬埔寨
发布时间2026/04/07 16:29
详情描述
近期有不法分子冒充社保机构(NSSF)名义,通过虚假Telegram账号诱导民众转账。官方提醒所有正规渠道均带有蓝色认证标识,请民众提高警惕,避免财产损失。
📋 完整原文 ▸
សូមបងប្អូនសាធារណជន ពិសេសសមាជិក ប.ស.ស. ទាំងអស់បង្កើនការប្រុងប្រយ័ត្ន!⚠️
————————————————
ថ្មីៗនេះមានជនអនាមិកបានបន្លំបង្កើតគណនីតេលេក្រាមរបស់ ប.ស.ស. ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស. (ក្នុងទម្រង់ជាគណនីផ្ទាល់ខ្លួន, Telegram Group និង Telegram Channel) និងបានយកឡូហ្គោរបស់ ប.ស.ស. ទៅតាំងធ្វើជាប្រូហ្វាលដើម្បីឆបោក និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួនតាមរយៈការបង់ភាគទាន ឬប្រព្រឹត្តសកម្មភាពខុសច្បាប់ផ្សេងៗ។
ករណីនេះបានបង្កឱ្យមានភាពភាន់ច្រឡំ និងបង្កើតឱ្យមានសេចក្តីមិនទុកចិត្តមកលើ ប.ស.ស. ហើយការក្លែងបន្លំនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព ប.ស.ស. ជាពិសេសពលរដ្ឋដែលជាសមាជិក ប.ស.ស. ផ្ទាល់តែម្តង។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជន ពិសេសសមាជិក ប.ស.ស. ទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ជៀសវាងខាតបង់ផ្សេងៗ។
ចំណាំ៖ គ្រប់បណ្តាញទំនាក់ទំនង Telegram ប.ស.ស. ទាំង Telegram Group និង Telegram Channel គឺមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Telegram ដែលមានសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់។
[#MLVT #HENGSour #បសស #NssfCambodia](https://www.tiktok.com/@nssfcambodia)