公共职能部举办新年祈福仪式
类型宗教/文化活动
时间2026年4月6日
地点公共职能部办公大楼
票价免费
组织公共职能部
发布时间2026/04/07 09:45
活动详情
公共职能部部长洪玛尼带领全体官员举行传统佛教祈福仪式,以迎接即将到来的柬埔寨新年。活动旨在祈求国泰民安,并为全体公务员及民众送上新年祝福。
联系方式
联系方式无***
📋 完整原文 ▸
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នារសៀលថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីចម្រើនព្រះបរិត្តសង្រ្កាន្តឆ្នាំថ្មី នៃក្រសួងមុខងារសាធារណៈ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសាខាងមុខនេះ។
ពិធីនេះបានប្រារព្ធធ្វើនៅទីស្តីការក្រសួង ទៅតាមទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ៥អង្គ សូត្រមន្តចម្រេីនព្រះបរិត្ត ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាព្រះនាម "រាក្យសាទេវី" សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចម្រេីនជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសសូមជួយបីបាច់ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសនេះដែរក៏មានការសម្តែងនូវរបាំត្រុដិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ទទួលបានជោគជ័យការងារថ្មីៗបន្ថែមទៀតសម្រាប់ស្ថាប័ន និងប្រទេសជាតិ។