柬埔寨政府机构改革与公务员安置政策说明
文件类型政策解读
发布机构柬埔寨公共行政改革委员会
发布时间2026/04/07 09:42
政策详情
政府通过精简机构和优化职能,推行“整顿内部、强化而非扩张”的改革方针。针对机构合并或撤销后的公务员安置问题,相关部门已制定指导草案,确保公务员的合法权益得到保障。
📋 完整原文 ▸
**ករណីអង្គភាពមានការច្របាច់បញ្ចូល ត្រូវបានកែសម្រួល ឬលុបចេញ តើមន្ត្រីអាចនឹងត្រូវបានរៀបចំដូចម្តេច?
ក្រោយពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន» ជាបន្តបន្ទាប់មក បានបង្ហាញថា រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំងនោះ ពុំមានក្រសួង ស្ថាប័នណាមួយមានការពង្រីករចនាសម្ព័ន្ធនោះទេ តែថែមទាំងបានកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានបន្ថែមទៀត ឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។ ការរៀបចំរចនាសម្ព័ន្ធ ត្រូវបានគិតគូរដោយផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» សម្រាប់ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី។
📲 **[**អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម**](https://web.facebook.com/share/p/1GFai8ibwr/)**
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | **[**Website**](https://www.mcs.gov.kh/)[**
🌐 **](https://youtube.com/@MinistryofCivilService)**|**[** Facebook
🌐 **](https://web.facebook.com/CivilServiceCambodia)**|**[** Instagram
🌐 **](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)**|**[** Tiktok
🌐 **](https://www.tiktok.com/@mcsgovernment?)**|**[** Telegram
🌐 **](http://t.me/mcsgovkh)**|**[** YouTube**](https://youtube.com/@MinistryofCivilService)